អ្នកដឹកនាំថ្វាយបង្គំជុំវិញពិភពលោកកំពុងផ្លាស់ប្ដូរការថ្វាយបង្គំនៃព្រះវិហាររបស់ពួកគេទាំងក្រៀមក្រំ (ជាញឹកញាប់គឺដោយអចេតនា) ទៅជាព្រឹត្តិការណ៍សម្រាប់ទស្សនា ហើយមនុស្សលែងច្រៀងទៀត។
មុនពិភាក្សាស្ថានភាពបច្ចុប្បន្នរបស់យើង សូមមកមើលប្រវត្តិសាស្រ្តសិន។ មុនសម័យកំណែទម្រង់ ការថ្វាយបង្គំត្រូវបានធ្វើយ៉ាងច្រើនជំនួសមនុស្ស។ តន្រ្តីត្រូវបានសម្ដែងដោយតន្រ្តីករអាជីព ហើយច្រៀងភាសាដែលមនុស្សមិនសូវចេះ (ភាសាឡាតាំង) កំណែទម្រង់បានប្រគល់ការថ្វាយបង្គំដល់មនុស្សវិញ រួមទាំងការច្រៀងជាក្រុមជំនុំ ដែលប្រើប្រាស់តុងធម្មតា អាចច្រៀងបាន ជាមួយទំនុកច្រៀងរឹងមាំ តាមបទគម្ពីរ ជាភាសាដែលមនុស្សចេះ។ ការថ្វាយបង្គំក៏ក្លាយជាការចូលរួមជាថ្មីម្តងទៀត។
ការវិវឌ្ឍនៃសៀវភៅចម្រៀងទំនុកតម្កើងបោះពុម្ពបាននាំមកជាមួយនូវការផ្ទុះឡើងនៃការច្រៀងជាលក្ខណៈក្រុមជំនុំ ហើយក្ដីស្រឡាញ់របស់ក្រុមជំនុំចំពោះការច្រៀងបានកើនឡើង។
ជាមួយនឹងការជឿនលឿននៃបច្ចេកវិជ្ជាវិដេអូថ្មី ក្រុមជំនុំបានចាប់ផ្ដើមគម្រោងដាក់ទំនុកច្រៀងនៃបទចម្រៀងនៃបទចម្រៀងរបស់ពួកគេនៅលើអេក្រង់ ហើយចំនួននៃបទចម្រៀងដែលច្រៀងនៅព្រះវិហារមានការកើនឡើងយ៉ាងសម្បើម។ ជាដំបូង ការរីកចម្រើននៃបច្ចេកវិជ្ជានេះបាននាំទៅកាន់ការច្រៀងជាលក្ខណៈក្រុមជំនុំកាន់តែពេញដោយអំណាច ប៉ុន្តែមិនយូរប៉ុន្មាន ការផ្លាស់ប្ដូរក្នុងការដឹកនាំថ្វាយបង្គំបានចាប់ផ្ដើមប្ដូរក្រុមជំនុំត្រឡប់ទៅកាន់បង់អង្គុយជាជួរមុនសម័យកំណែទម្រង់វិញ (ទស្សនិកជន)។
អ្វីដែលបានកើតឡើងអាចត្រូវបានសង្ខេបមកជាអាជីពនិយកម្មជាថ្មីនៃតន្រ្តីក្រុមជំនុំ និងការបាត់បង់គោលដៅធំនៃការដឹកនាំថ្វាយបង្គំ–ជួយជម្រុញក្រុមជំនុំឲ្យច្រៀងសរសើរតម្កើងព្រះ។ និយាយឲ្យងាយ យើងកំពុងបណ្ដុះវប្បធម៌នៃទស្សនិកជនក្នុងព្រះវិហាររបស់យើង ដោយផ្លាស់ប្ដូរអ្វីដែលគួរតែជាបរិយាកាសនៃការថ្វាយបង្គំដែលមានការចូលរួម ទៅជាព្រឹត្តិការណ៍ប្រគំតន្រ្តី។ ការថ្វាយបង្គំកំពុងផ្លាស់ទៅជាភាពរញ៉េរញ៉ាយមុនសម័យកំណែទម្រង់។
ខ្ញុំឃើញមូលហេតុចំនួនប្រាំបួនដែលមនុស្សលែងច្រៀងទៀត៖
ពួកគេមិនចេះបទចម្រៀង។
ជាមួយការចេញបទចម្រៀងថ្មីប្រចាំសប្ដាហ៍ និងការកើនឡើងនៃបទចម្រៀងដែលត្រូវបានសរសេរក្នុងស្រុក អ្នកដឹកនាំថ្វាយបង្គំកំពុងផ្ដល់របបអាហាររឹងចុងក្រោយបំផុត ជាចម្រៀងថ្វាយបង្គំដ៏អស្ចារ្យបំផុត។ ជាការពិតណាស់ យើងគួរតែច្រៀងបទថ្មី ប៉ុន្តែការបញ្ចូលបទថ្មីដែលមានកម្រិតខ្ពស់ពេកក្នុងការថ្វាយបង្គំ អាចកាត់បន្ថយកម្រិតចូលរួមរបស់យើង ហើយបង្វែរក្រុមជំនុំទៅជាទស្សនិកជន។ ខ្ញុំឃើញបែបនេះគ្រប់ពេលទាំងអស់។ ខ្ញុំតស៊ូមតិកុំឲ្យច្រៀងចម្រៀងថ្មីលើសពីមួយបទ ក្នុងកម្មវិធីថ្វាយបង្គំម្ដង ហើយបន្ទាប់មក ច្រៀងបទនោះឡើងវិញម្ដងម្កាលជាច្រើនសប្ដាហ៍ រហូតដល់ក្រុមជំនុំចេះចាំបទចម្រៀងនោះ។ មនុស្សថ្វាយបង្គំបានល្អបំផុតជាមួយចម្រៀងដែលពួកគេចេះ ដូច្នេះយើងត្រូវការបង្រៀន ហើយពង្រឹងការបង្ហាញចេញថ្មីនៃការថ្វាយបង្គំ។
យើងច្រៀងចម្រៀងដែលមិនសមសម្រាប់ច្រៀងជាលក្ខណៈក្រុមជំនុំ។
សព្វថ្ងៃនេះ មានចម្រៀងថ្វាយបង្គំថ្មីនិងអស្ចារ្យៗជាច្រើន ប៉ុន្តែក្នុងអាងដ៏ធំធេងនៃបទថ្មីទាំងនេះ មានចម្រៀងជាច្រើនដែលមិនសមសម្រាប់ការច្រៀងជាលក្ខណៈក្រុមជំនុំទេ យោងតាមចង្វាក់នៃបទទាំងនោះ (ពិបាកពេកសម្រាប់អ្នកច្រៀងជាមធ្យម) ឬមានកម្រិតទូលំទូលាយពេក (ពិចារណាពីអ្នកច្រៀងជាមធ្យម—មិនមែនតារាចម្រៀងអាជីពលើឆាកទេ)។
យើងច្រៀងក្នុងខ្ទង់ខ្ពស់ពេកសម្រាប់អ្នកច្រៀងជាមធ្យម។
មនុស្សដែលយើងកំពុងដឹកនាំក្នុងការថ្វាយបង្គំ ជាទូទៅមានកម្រិតសំឡេងមានកំណត់ ហើយមិនមានកម្រិតសំឡេងខ្ពស់ទេ។ ពេលយើងតម្លើងសំឡេងតាមបទចម្រៀង ក្នុងខ្ទង់ដែលខ្ពស់ពេក ក្រុមជំនុំនឹងឈប់ច្រៀង ហត់ពេក ហើយក៏បោះបង់ ក្លាយជាទស្សនិកជនតែម្ដង។ សូមចងចាំថា ទំនួលខុសត្រូវរបស់យើងគឺដើម្បីជម្រុញឲ្យក្រុមជំនុំច្រៀងសរសើរតម្កើង មិនដើម្បីឡើងបញ្ហាញសំឡេងអស្ចារ្យរបស់យើងលើឆាក ដោយការបង្ហើរសំឡេងច្រៀងចម្រៀងមានកម្រិតខ្ពស់របស់យើងនោះទេ។ កម្រិតសំឡេងជាមូលដ្ឋាននៃអ្នកច្រៀងជាមធ្យម គឺមួយអុកតាវ ឬមួយភាគបួន ពី A ទៅ D (ជាមួយ Eb ម្ដងម្កាល)។
ក្រុមជំនុំមិនឮមនុស្សនៅជុំវិញពួកគេច្រៀង។
ប្រសិនបើតន្រ្តីលឺពេក ធ្វើឲ្យមនុស្សមិនអាចស្ដាប់ឮគ្នាច្រៀង មានន័យថាវាលឺពេកហើយ។ ផ្ទុយទៅវិញ ប្រសិនបើតន្រ្តីលឺតិចពេក ជាទូទៅក្រុមជំនុំនឹងឈប់ច្រៀងដោយសារអស់កម្លាំង។ សូមស្វែងរកតុល្យភាពត្រឹមត្រូវ—ខ្លាំង ប៉ុន្តែកុំឲ្យហួសពីការដែលអាចទទួលយកបាន។
យើងបានបង្កើតកម្មវិធីថ្វាយបង្គំ ដែលជាព្រឹត្តិការណ៍សម្រាប់ទស្សនិកជន ដោយបង្កើតបរិយាកាសនៃការសម្ដែង។
ខ្ញុំគឺជាអ្នកតស៊ូមតិខ្លាំងក្លានៃការបង្កើតបរិយាកាសអស្ចារ្យមួយសម្រាប់ការថ្វាយបង្គំ រួមទាំងការប្រើប្រាស់ពន្លឺ ទស្សនីយភាព ការរួមបញ្ចូលនៃសិល្បៈ និងមានច្រើនទៀត។ ទោះបីជាយ៉ាងណា នៅពេលបរិយាកាសត្រូវការកិច្ចការដល់កម្រិតមួយ ដែលទាក់ទាញការយកចិត្តទុកដាក់មិនបានតម្រូវ ទៅកាន់អ្នកដែលនៅលើឆាក ឬការបែកអារម្មណ៍ ពីការថ្វាយបង្គំព្រះរបស់យើង យើងបានទៅហួសឆ្ងាយពេកហើយ។ ឥតខ្ចោះ – មែន។ ការសម្ដែងលំដាប់អាជីពខ្ពស់ – ទេ។
ក្រុមជំនុំមានអារម្មណ៍ថាពួកគេត្រូវបានរំពឹងឲ្យច្រៀង។
ក្នុងនាមជាអ្នកដឹកនាំថ្វាយបង្គំ ជាញឹកញាប់យើងជាប់ដៃខ្លាំងក្នុងផលិតកម្មនៃការថ្វាយបង្គំអាជីព ទើបយើងខកខានភាពពិតត្រង់ និងមិនបាននាំក្រុមជំនុំចូលក្នុងការធ្វើដំណើរនៃការថ្វាយ ហើយបន្ទាប់មកបែរជាត្រូវខំប្រឹងធ្វើគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីសម្របសម្រួលបទពិសោធន៍នោះ ក្នុងការច្រៀងបទចម្រៀងចេះស្រាប់ បទចម្រៀងថ្មីត្រូវបានណែនាំយ៉ាងត្រឹមត្រូវ ព្រមទាំងច្រៀងបទចម្រៀងទាំងអស់ឲ្យសមស្របទៅតាមកម្រិតសំឡេងជាលក្ខណៈក្រុមជំនុំ។
យើងខានមាននូវរូបកាយរួមនៃបទចម្រៀងសរសើរតម្កើង។
ដោយមានបទចម្រៀងថ្មីៗជាច្រើន ជាញឹកញាប់យើងក្លាយជាខ្វះគោលការណ៍រៀបចំក្នុងផែនការថ្វាយបង្គំរបស់យើង ទាំងទាញបទចម្រៀងចេញពីប្រភពជាច្រើនដោយគ្មានការពង្រឹងបទចម្រៀង និងជួយក្រុមជំនុំឲ្យប្រើវាជាការបង្ហាញទៀងទាត់នៃការថ្វាយបង្គំ។ កាលពីជំនាន់មុន បទចម្រៀងសរសើរតម្កើងគឺជាឃ្លាំងចម្រៀង។ សព្វថ្ងៃនេះ យើងត្រូវការបង្កើតបញ្ជីបទចម្រៀង ដើម្បីប្រើប្រាស់ក្នុងការរៀបចំផែនការពេលវេលាថ្វាយបង្គំរបស់យើង។
អ្នកដឹកនាំថ្វាយបង្គំគ្មានការព្រាងទុកមុនច្រើនពេក។
សូមរក្សាណោតភ្លេងច្បាស់ៗ ហើយរឹងមាំ។ ក្រុមជំនុំត្រូវបានបង្កើតឡើងដោយហ្វូងចៀមដែលមានកម្រិតសំឡេងទាប និងសមត្ថភាពផ្នែកតន្រ្តីនៅមានកម្រិត។ នៅពេលដែលយើងទាសចេញពីណោតភ្លេង ទៅតាមទំនើងចិត្តដោយឥតព្រាងទុកមុន ចៀមព្យាយាមតាមយើង ហើយចុងបញ្ចប់ក្លាយជាមិនដូចបំណង រួចក៏ឈប់ច្រៀងតែម្ដង។ ការប្រែប្រួលដោយឥតព្រាងទុកមុខខ្លះគឺល្អ ហើយអាចធ្វើឲ្យការថ្វាយបង្គំប្រសើរឡើង ប៉ុន្តែសូមកុំអនុញ្ញាតឲ្យវានាំចៀមរបស់អ្នកទាសចេញឆ្ងាយ។
អ្នកដឹកនាំថ្វាយបង្គំមិនភ្ជាប់ទំនាក់ទំនងជាមួយក្រុមជំនុំ។
ជាញឹកញាប់ផុងខ្លួនក្នុងពិភពនៃផលិតកម្មតន្រ្តីអស្ចារ្យរបស់យើង ហើយភ្លេចមើលគោលបំណងនៃការជួយក្រុមជំនុំឲ្យលើកសំឡេងក្នុងការថ្វាយបង្គំរបស់ពួកគេ។ សូមអនុញ្ញាតឲ្យពួកគេដឹងថា អ្នករំពឹងចង់ឲ្យពួកគេច្រៀង។ ដកស្រង់ព្រះគម្ពីរដើម្បីលើកកម្ពស់ការបង្ហាញចេញរបស់ពួកគេក្នុងការថ្វាយបង្គំ។ ត្រូវដឹងខ្លួនជានិច្ចថាតើក្រុមជំនុំកំពុងច្រៀងតាមអ្នកបានល្អប៉ុណ្ណា ហើយផ្លាស់ប្ដូរលំនាំតាមដែលត្រូវការ។